ចុះប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមចិញ្ចឹមមាន់ភូមិស្រីគ្រងរាជ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
39

ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

ក្រមការកម្មវិធី ASPIRE AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ចំនួន ៣នាក់ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីខេត្ត បានចុះប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមចិញ្ចឹមមាន់ភូមិស្រីគ្រងរាជ ដែលមានអ្នកចូលរួមសរុបចំនួន ៣១នាក់ និងក្រុមចិញ្ចឹមមាន់ភូមិត្រពាំងពោធិ៍ ឃុំក្រាំងលាវ ដែលមានអ្នកចូលរួមចំនួន ១៥នាក់ ដើម្បីកំណត់កាលបរិច្ឆេទ សមាសភាពឈឈ្មោះ និងចំនួនសមាជិកក្រុមដែលត្រូវចូលរួមកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម (មាន់) នៅឃុំក្រាំងលាវ និងឃុំត្រពាំងក្រសាំង ស្រុកបាទី។ ជាលទ្ធផល៖
-បានកំណត់កាលបរិច្ឆេទកម្មវិធីមហាសន្និបាតកំណើតដំបូង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣  វេលាម៉ោង ១: ០០ ព្រឹក
-សមាសភាពចូលរួមរួមមាន សមាសភាពគណ:កម្មការ ៥នាក់ក្នុង១ភូមិ និងសមាជិកចូលរួម៣០នាក់ក្នុហ១ភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter