ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
លោក អ៊ីន សុភិន អនុប្រធាន ការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្ត និង មន្រ្តី ១នាក់បាន ចូលរួម សិក្ខាសាលា ស្ដី ពី ការធ្វើ អត្តសញ្ញាណកម្មសត្វ និង ប្រព័ន្ធ ចុះ បញ្ជី បសុសត្វ ទាំង ២៥ រាជធានីខេត្ត ស្ថិត ក្រោម អធិបតីភាព លោក ស្រី ឈុន ណាវី ប្រធាន ការិយាល័យ អត្តសញ្ញាណកម្មសត្វ និង លោក ក្រឹង សំអាត ប្រធាន ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត កំពង់ ឆ្នាំង រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សម្របសម្រួលដោយលោក បណ្ឌិត ម៉ម សុមុនី អនុប្រធាន នាយកដ្ឋានផលិតកម្ម សត្វ គាំទ្រដោយអង្គការ(FAO) ។សិក្ខាសាលានេះរៀបចំនៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម