ថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្តី ការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) ក្រុមទី០១ សម្រាប់ថ្ងៃទី ៦ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិចុងអង្ករ ឃុំពេជ្រសារ ស្រុកកោះអណ្តែត។ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ១៤នាក់។ មាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ចុះបញ្ជីវត្តមាន
+ សុខភាព និងសុវត្ថិភាព
+ អ្វីទៅជាថ្នាំកសិកម្ម?
- សញ្ញា និងរោគសញ្ញានៃថ្មពិល
- វិធានការការពារនៃការប្រើប្រាស់ថ្មកសិកម្មតាម ស្ដង់ដារ(SRP)
+ ឧបករណ៍ និងសម្ភារបះការពារ មានអ្វីខ្លះ?
+ការលាងសម្អាតការទុកដាក់ និងការបោះចោលកាកសំណល់យ៉ាងដូចម្តេចដែលសមស្រប?
+ ពេលវេលាចូលស្រែ
+ សិទ្ធការងារ
- សិទ្ធការងារក្នុងផលិតកម្ម SRP
- ពលកម្មកុមារ
-ការងារគ្រោះថ្នាក់
-ការអប់រំ
-ពលកម្នដោយបង្វំ
-ការរើសអើង
-សេរីភាពក្នុងការបង្កើតសហគមន៍
- ប្រាក់ឈ្នួល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម