បើកវគ្គបណ្តុះបណ្តាលស្តីពី: ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន ០៥សហគមន៍
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
39

ថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

លោក  សុខ  រេត  មន្រ្តីការិយាល័យកសិឧស្សាហកម្ម  និងលោក  សៅ  សុភាព  មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម និង ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK  នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)  បានបើកវគ្គបណ្តុះបណ្តាលស្តីពី: ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ  នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្ត   ដែលមានសិក្ខាកាមចូលរួមចំនួន  ០៥សហគមន៍ដូច ខាង ក្រោម ៖
+សហគមន៍កសិកម្មត្រពាំងក្រឡាញ់សាមគ្គី
+សហគមន៍កសិកម្មភូមិបឹងអមតៈ
+សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ
+សហគមន៍កសិកម្មសាមគ្គីមានជ័យ
+សហគមន៍កសិកម្មខ្ពបស្វាយសមគ្គី ។ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ៥នាក់ តាមមាតិកា ដូចខាងក្រោម៖
-ទស្សនៈទានទូទៅនៃផលិតកម្មដំណាំស្រូវ
-ការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម
-ការកៀរពង្រាបដីតាមទម្លាប់
-ការកៀរពង្រាបដីស្រែមានទឹក
-ការកៀរពង្រាបដីស្រែស្ងួត
-បច្ចេកទេសកៀរពង្រាបដីដោយប្រព័ន្ធឡាហ្សែរ
-បរិក្ខាប្រព័ន្ធឡាហ្សែរកៀរពង្រាបដី
-ការវាស់នីវ៉ូមុនពេលកៀរពង្រាបដី
-ការកែសម្រួលភ្លឺស្រែ
-ការវាស់នីវ៉ូមុនក្រោយពេលកៀរពង្រាបដី។

ចំនួនអ្នកចូលទស្សនា
Flag Counter