ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
លោក សោ សាំ មន្ត្រី M&E លោក នួន ទិត្យភារាម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីខេត្ត កម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះប្រជុំជាមួយ គណៈកម្មការដើម្បីកំណត់កាលបរិច្ឆេទសមាសភាពនិងចំនួនសមាជិកក្រុមចូលរួមទទួល ខុសត្រូវ និងសម្របសម្រួលកម្មវិធី មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ( ក្រុមបន្លែ) នៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ជាលទ្ធផល៖
+បានកំណត់កាលបរិច្ឆេទកម្មវិធីមហាសន្និបាតកំណើតដំបូង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៨ : ០០ ព្រឹក
+សមាសភាពចូលរួមរួមមាន:
- រដ្ឋបាលឃុំ ០១ រូប
- រដ្ឋបាលស្រុក ០២ រូប
- ប៉ុស្តិ៍រដ្ឋបាល ០១ រូប
- ក្រុមការងារមន្ទីរកសិកម្ម០៥ រូប
- កសិករចូលរួម ១៥០ នាក់
សរុប ១៥៩ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម