ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) រួមដំណើរជាមួយទីប្រឹក្សាបច្វេកទេស CS1 និងមានការចូលរួមពីតំណាងក្រុមហ៊ុនសំណង់ KBH ចុះត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការដ្ឋានសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិចំនួន ០៦កន្លែង ដែលមានទីតាំងដូចខាងក្រោម៖
+ សហគមន៍កសិកម្ម ភូមិបឹងអមតៈ ឃុំជំរៈពេន ស្រុក សំរោង
+សហគមន៍កសិកម្មសុខភាពយើង ឃុំតាភេម ស្រុកត្រាំកក់
+សហគមន៍កសិកម្មខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
+សហគមន៍លសិកម្មសាមគ្គីមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
+សហគមន៍កសិកម្មឧត្តសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់
+សហគមន៍កសិកម្មដំរីរមៀល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម