ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
អង្គភាព អនុវត្ត គម្រោង ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពីកិច្ចប្រតិបត្តិការក្នុងការទុកដាក់ស្រូវអង្ករ ក្រោមអធិបតីភាពលោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិក ម្ម រុ ក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមសម្របសម្របដោយមន្រ្តីអង្គភាពអនុវត្តគម្រោង ដែលមាន សហគមន៍កសិកម្ម ចំនួន ០៥ បានចូលរួមដូច ខាងក្រោម ៖
-សហគមន៍កសិកម្មត្រពាំងក្រឡាញ់សាមគ្គី
-សហគមន៍កសិកម្មភូមិបឹងអមតះ
-សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ
-សហគមន៍កសិកម្មសាមគ្គីមានជ័យ
-សហគមន៍កសិកម្មខ្ពបស្វាយសមគ្គី ។
តាមមាតិកា ដូច ខាង ក្រោម ៖
-អំពីគោលបំណងនៃការទុកដាក់ស្រូវអង្ករ។
- អំពីកត្តាដែលជះឥទ្ធិពលដល់គុណភាពស្រូវអង្ករនៅពេលទុកដាក់។
-អំពីសត្វល្អិត សត្វស្លាប កណ្តុរ និងពពួកផ្សិត ដែលបង្កការខូចខាតនៅពេលទុកដាក់ និងវិធានការការពារ។
-អំពីវិធីសាស្រ្ត និងមធ្យាបាយទុកដាក់ស្រូវអង្ករ។
-អំពីប្រព័ន្ធទុកដាក់មួយដែលសមស្រប។
-អំពីការប្រើប្រាស់ឧបករណ៍សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាព។ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០៥នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្ដ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម