ថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
អង្គភាព អនុវត្ត គម្រោង ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ស្តីពីមូលដ្ឋានគ្រឹះនៃទីផ្សារសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការសម្របសម្រួលដោយមន្រ្តីអង្គភាព អនុវត្តគម្រោង និងមានសហគមន៍កសិកម្មចូលរួមចំនួន ០៥ ដូចខាងក្រោម ៖
+សហគមន៍កសិកម្ម ស្វាយរន្ធអមត
+សហគមន៍កសិកម្ម ពន្លឺកសិករ
+សហគមន៍កសិកម្ម ត្រពាំងស្រង៉ែ
+សហគមន៍កសិកម្ម បក្សីរីករាយ
+សហគមន៍កសិកម្ម ជើងគួនជោគជ័យ។ សរុបអ្នកចូលរួម ២៥នាក់/ស្រី ៧នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម