ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យ នីតិកម្ម កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជចំនួន ២ បង្ហាញ ដោយច្រូតយកចំនួន ៣ សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករឈ្មោះ ស៊ាង បុត្រ ភេទ ប្រុស សមាជិកសហគមន៍ កសិកម្ម សំបួរចម្រើនផល ស្ថិតភូមិ ព្រៃភ្លង ឃុំ សំបួរ ស្រុក ទ្រាំង មានផ្ទៃ ដី បង្ហាញចំនួន ៥ ០០០ម៉ែត្រ ការ៉េ ប្រើពូជ ស្រូវ ផ្កា រំដួល ដោយទទួលបានទិន្នផលជាមធ្យម ៣.០៦៩តោន/ហិចតា។
+កសិករឈ្មោះ ហម ហ៊ា ភេទ ស្រី សមាជិកសហគមន៍កសិកម្មសំបួរចម្រើនផល ស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ដែល មាន ផ្ទៃ ដី បង្ហាញចំនួន ៣ ០០០ ម៉ែត្រ ការ៉េ ប្រើពូជ ស្រូវ ផ្កា មាលតី ទទួលបានទិន្នផលជាមធ្យម ៣.៨១៣តោន/ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម