វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
44

ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និង លោក ហន  ឧត្ដម  មន្រ្តី ការិយាល័យ ផលិតកម្ម  និង បសុព្យាបាល  ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរបរិស្ថាន(CFAVC)  បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA)ថ្ងៃទី៥ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក  ស្ថិតនៅភូមិបេង  ឃុំក្រពុំឈូក  ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់ស្រី ១៦នាក់។
+មាតិកាដូចខាងក្រោម៖
-រំលឹកមេរៀនសប្តាហ៍មុន
-ការគ្រប់គ្រងសមាសភាពចង្រៃ
-សត្វល្អិតលើដំណាំស្រូវ
-ស្មៅចង្រៃលើដំណាំស្រូវ
-ជំងឺសំខាន់ៗលើដំណាំស្រូវ
-វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ
-ថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter