ចុះជួបប្រជុំផ្សព្វផ្សាយ ស្ដីពីគោគំនិតសហគមន៍កសិកម្មបែបទំនើប ដល់ក្រុមកសិករចិញ្ចឹមបង្កង ១៤នាក់ ស្រី ០នាក់ និងក្រុមកសិករភ្ញាស់ពងទាកូន និងកូនទា
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
21

ថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣

លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តតាកែវ រួមនឹងលោក ទុយ សុភក្រ្ត័ អភិបាលរងនៃគណៈអភិបាលខេត្ត និងសហការី បានអមដំណើរឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះជួបប្រជុំផ្សព្វផ្សាយ ស្ដីពីគោគំនិតសហគមន៍កសិកម្មបែបទំនើប ដល់ក្រុមកសិករចិញ្ចឹមបង្កង ១៤នាក់ ស្រី ០នាក់ និងក្រុមកសិករភ្ញាស់ពងទាកូន និងកូនទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ដែលមានប្រជាកសិករចូលរួមសរុបចំនួន ៣៤នាក់ ស្រី ១៨នាក់។ នៅពេលរសៀល បានបន្តដំណើរចុះត្រួតពិនិត្យ ការដាំស្រូវដោយប្រើប្រាស់ម៉ាស៊ីន លើផ្ទៃដីស្រែបង្ហាញ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។

២.ការិយាល័យនីតិកម្មកសិកម្មខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលខេត្ត បានបន្តធ្វើការបណ្តុះបណ្តាលវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈលើកទី១៨ ដល់ក្រុមហ៊ុន អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter