ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០២បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
49

ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

.លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន  ០២បង្ហាញ  ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗ (១សំណាក ស្មើ ១ម៉ែត្រការ៉េ)  ដែល ទទួល បាន លទ្ធផល ដូច ខាងក្រោម ៖
+កសិករ ឈ្មោះ ស៊ីវ សុផល  ភេទស្រី  ដែល មាន ផ្ទៃដីដាំដុះ ៣ ០០០ម៉ែត្រការ៉េ ផលិត កម្ម ដំណាំ ពូជស្រូវ ខា-១៦  ជា សមាជិក សហគមន៍កសិកម្មសំភ្លីអង្គរង្សី ឃុំព្រៃខ្លា ស្រុកអណ្តែត។  ទិន្នផល ទទួល បាន ជា មធ្យម សរុប ក្នុង  ០១ហិចតា  ស្មើ នឹង  ៦.១១តោន។

+  កសិករឈ្មោះ ធង សារិន ភេទស្រី ដែល មានផ្ទៃដីដាំដុះ ៣ ០០០ ម៉ែត្រការ៉េ  ផលិត កម្ម ដំណាំ ពូជស្រូវសែនក្រអូប ជា សមាជិក សហគមន៍ សំភ្លី អង្គររង្សី  នៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។ ទិន្នផល ទទួល បាន ជា មធ្យម សរុប ក្នុង  ០១ហិចតា  ស្មើ នឹង  ៥.៨៦០តោន។

១១.លោកស្រី  កែប សុកន  អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរៈបរិស្ថាន(CFAVC)  និងបណ្ដាញស្ត្រី ២រូប ជាបណ្តាញស្រី និងស្ត្រីក្នុងសហគមន៏កសិកម្មដែលមានសក្តានុពល ៤រូប បានចូលរួមសិក្ខាសាលាស្តីពី ការតាមដាននៃកាអភិវឌ្ឍន៏សមត្ថភាពលើផែនការសកម្មភាពយេនឌ័រថ្មី ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន  រដ្ឋលេខាធិកាក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter