ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
លោក ពី ស៊ា ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីសម្ភាសន៍ ស្តីពីការប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ សម្រាប់មន្រ្តីសម្ភាសន៍នៅខេត្តតាកែវ សហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) នៅសាលប្រជុំមន្ទីរផែនការខេត្ត សិក្ខាកាមសរុប ២៧នាក់ ស្រី ៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម