បើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់ក្រុមហ៊ុន អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម លើកទី១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
37

ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់ក្រុមហ៊ុន អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម លើកទី១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម  លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ វគ្គបណ្តុះបណ្តាលនេះ  ក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម លោកអនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋសនកសិកម្ម។ វគ្គបណ្តុះបណ្តាលធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter