ចុះពិនិត្យស្ថានភាពទឹកនៅលើដីស្រែសរុបចំនួន ៥០ហិកតា ត្រៀមធ្វើការដាំដុះស្រូវ នៅក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
41

ថ្ងៃអាទិត្យ ៦ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣

លោកញ៉ិប ស្រ៊ន ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានជួបកសិករនិងចុះពិនិត្យស្ថានភាពទឹកនៅលើដីស្រែសរុបចំនួន ៥០ហិកតា ត្រៀមធ្វើការដាំដុះស្រូវ    នៅក្នុងភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ  ។ សូមបញ្ជាក់ថាពូជស្រូវបានធ្វើការគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះបច្ចេកទេស គាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ។ មកដល់ថ្ងៃនេះ បានផ្ដល់ពូជស្រូវដល់គ្រួសារដែលនឹងត្រូវដាំដុះទាំង ៣៨ គ្រួសារ បានចំនួន ២៥ គ្រួសារ លើផ្ទៃដីប្រមាណ ២/៣ នៃផ្ទៃដីដាំដុះទាំងមូល។ 

ចំនួនអ្នកចូលទស្សនា
Flag Counter