ចុះអន្តរាគមន៍តាមបណ្ដាស្រុកដេីម្បីបិទបញ្ចប់ការចាក់វ៉ាក់សាំងជំងឺគោ ក្របី មុនរដូវក្ដៅ និងចុះត្រួតពិនិត្យទ្បេីងវិញនៅវឌ្ឍនភាពការដាំស្មៅនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
35

ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានប្រជុំស្ដីពីការពង្រឹងប្រសិទ្ធភាពការងារតាមផ្នែកនិមួយៗ និងបញ្ជូនមន្រ្តីចុះអន្តរាគមន៍តាមបណ្ដាស្រុកដេីម្បីបិទបញ្ចប់ការចាក់វ៉ាក់សាំងជំងឺគោ  ក្របី  មុនរដូវក្ដៅ  និងចុះត្រួតពិនិត្យទ្បេីងវិញនៅវឌ្ឍនភាពការដាំស្មៅនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយមានកសិករចំនួន  ៣០គ្រួសារ មានដីស្រែសរុប  ១៥៦  ០០០ម៉ែត្រក្រទ្បា ដែលបានសហការជាមួយក្រុមហ៊ុនចិញ្ចឹមគោទឹកដោះគិរីសួគ៌ភ្នំតាម៉ៅ ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក  ថៃ  លី  ប្រធានការិយាល័យ  និងមានការចូលរួមពីលោក  ឈឹម  ណែម  និងលោក  អុីង  សុភិនអនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីពាក់ពន្ធ័សរុប  ១៩នាក់ ស្រី  ១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter