ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
លោក អោម សៅ នាយសង្កាត់រដ្ឋបាលជលផលគិរីវង់ បានដឹកនាំកម្លាំងសមត្ថកិច្ចជលផលរួមសហការណ៍ជាមួយ ៖
- លោក ប៊ួយ បូរ៉ាន់ នាយសង្កាត់រដ្ឋបាលជលផលកោះអណ្ដែត
- លោក ម៉ី សុផាន់ នាយសង្កាត់រដ្ឋបាលជលផលត្រាំកក់ ធ្វើការចុះល្បាតនឹងបង្ក្រាបបទល្មើសជលផលនៅចំណុច ប្រឡាយទឹកឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ ។
ជាលទ្ធផលសម្រេចដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
- អាំងវែកទ័រ ១គ្រឿង
- អាគុយកម្លាំង ៤០ អំពែរចំនួន ១គ្រឿង
- កញ្ច្រែងដាក់ត្រី ១
- ដងឆក់ត្រីធ្វើពីឫស្សីភ្ជាប់ជាមួយខ្សែភ្លើងចំនួន ១គូ
- ត្រីចម្រុះទម្ងន់ ២គីឡូក្រាម
សូមបញ្ជាក់ថា ជនល្មើសរត់គេចខ្លួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម