ថ្ងៃ ព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) រួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង GDA និងលោក សុផា សុវណ្ណារ៉េត ជាអនុប្រធានក្រុមទីប្រឹក្សា CS1 និងទីប្រឹក្សាបច្ចេកទេស(វិស្វករ) បានចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លានហាលស្រូវពូជតាមសហគមន៍កសិកម្មចំនួន ០៤ ដែលស្នើសុំមកគម្រោង ខ.ផ.ភ រួម មាន ដូច ខាង ក្រោម ៖
+ សហគមន៍កសិកម្ម ត្រពាំងស្រង៉ែ
+ សហគមន៍កសិកម្ម កំពែងសុខសែនសំបូរ
+ សហគមន៍កសិកម្ម ភូមិបីមានជ័យ
+ សហគមន៍កសិកម្ម សំបួរចំរើនផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម