ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកញ៉ិប ស្រ៊ន ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងសហការី និង លោក ជាសាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍បានធ្វើការប្រជុំជ្រើសរើសនិងរៀបចំរចនាសម្ព័ន្ធ នៃក្រុមកសិករផលិតស្រូវ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងគម្រោងសាកល្បងនៃការបង្កើតសហគមន៍បែបទំនើប។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក ងួន ឌីណា អភិបាលស្រុកគីរីវង់ លោកមេឃុំអង្គប្រាសាទ លោកមេភូមិ និងប្រជាកសិករដែលមានដីស្រែលើផ្ទៃដីក្នុងអាងសរុប ៥០ ហិចតា សរុបអ្នកចូលរួមចំនួន ៣២នាក់ ស្រី ១២នាក់ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។ ជាលទ្ធផល ការប្រជុំបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការចំនួន ៨រូប រួមមាន ក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប។ បន្ទាប់ពីការប្រជុំ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យស្ថានភាពដីស្រែផលិតកម្ម ដែលគ្រោងនិងអនុវត្តជាមួយនឹងគម្រោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម