ថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) ចំនួន ០៤នាក់ ស្រី ០២នាក់ បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ថ្ងៃទី៥ ចំនួន ០២វគ្គ នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង និង សហគមន៍ កសិកម្ម ឧត្តមសុរិយា នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៦០នាក់ ស្រី ៣៦នាក់ តាមមាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល(ដឹកនាំកសិករចុះស្រែនិងយកសំណាកផ្សេងៗ)
-ប្រភេទសត្វល្អិត (វិធានការការពារនិងកំចាត់
-ប្រភេទខ្យង(សប្បីសត្វ)វិធានការការពារនិងកំចាត់ និងស្នាមបំផ្លាញ
- សត្វកណ្តុរ និង សញ្ញាបំផ្លាញ(វិធានការការពារនិងកំចាត់)
-សត្វបក្សី(សញ្ញាបំផ្លាញ) និង វិធានការការពារ និងកំចាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម