ចុះជួបកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៥០ហត ស្មើនឹង ១៥៦គ្រួសារ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
33

ថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងសហការី និងលោក ទុយ សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្ត បានអមដំណើរឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៥០ហត ស្មើនឹង ១៥៦គ្រួសារ នៅភូមិទួលស្វាយ ឃុំអង្គរប្រាសាទ ស្រុកគីរីវង់ ដើម្បីពិភាក្សាអំពីការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានមុខរបរធ្វើស្រែរួមគ្នាក្នុងផ្ទៃដី ៥០ហិកតា។ ជាលទ្ធផលកសិករបានយល់ព្រមចុះឈ្មោះស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter