រៀបចំសិក្ខាសាលាស្តីពី ការរៀបចំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម ដល់ក្រុមបណ្តាំអាជីវកម្មមាន់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
35

ថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រួមមានលោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី 
លោក នួន ទិត្យភារាម  មន្ត្រីជំនួយការ និងលោកស្រី គយ សុខុ មន្ត្រីជំនួយការប្រធានកម្មវិធី បានចេះរៀបចំសិក្ខាសាលាស្តីពី ការរៀបចំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម ដល់ក្រុមបណ្តាំអាជីវកម្មមាន់ នៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ និងភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីដែលមានសមាជិកចូលរួម ៧០នាក់ ស្រី ៤១នាក់។ ពិធីស្ថិតនេះស្ថិតក្រោមអធិបតីភាព លោក ស្វាយ ឈួន សមាជិកក្រុមប្រឹក្សាឃុំ ក្រាំងលាវ។ គោលបំណង នៃសិក្ខាសាលា៖
-បង្ហាញលក្ខន្តិកៈគម្រូ បទបញ្ជាផ្ទៃ
-បង្កើតលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសម្រាប់សហគមន៍គ្រោងបង្កើត
-បង្កើតកម្មវត្ថុមុខរបរដែលសហគមន៍កសិកម្មអាចដំណើរការបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter