បើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
38

ថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

មន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរៈបរិស្ថាន (CFAVC) ចំនួន  ០៦នាក់  ស្រី ០៣នាក់  បានបើកវគ្គបណ្តុះ បណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) សម្រាប់ថ្ងៃទី ៥ ចំនួន  ០៣វគ្គ  រួម មាន ៖
-សហគមន៍កសិកម្មសំភ្លីអង្គររង្សី  ភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
-សហគមន៍កសិកម្ម ពន្លឺ សរីរាង្គ  នៅ ភូមិ ចុង អង្ករ  ឃុំ ពេជ សា  ស្រុក កោះ អណ្ដែត
- សហគមន៍កសិកម្ម សំបួរចម្រេីនផល  នៅ ភូមិ ព្រៃ ភ្លង  ឃុំសំបួរ  ស្រុក ទ្រាំង ដោយមានអ្នកចូលរួមសរុបចំនួន ៩០នាក់ ស្រី ៥០នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ចុះបញ្ជីវត្តមាន
+ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល(ដឹកនាំកសិករចុះស្រែនិងយកសំណាកផ្សេងៗ)
-ប្រភេទសត្វល្អិត (វិធានការការពារនិងកំចាត់
-ប្រភេទខ្យង(សប្បីសត្វ)វិធានការការពារនិងកំចាត់ និងស្នាមបំផ្លាញ
- សត្វកណ្តុរ និង សញ្ញាបំផ្លាញ(វិធានការការពារនិងកំចាត់)
-សត្វបក្សី(សញ្ញាបំផ្លាញ)  និង វិធានការការពារនិង កំចាត់
+សុខភាព និង សុវត្ថិភាព
+អ្វីទៅជាថ្នាំកសិកម្ម ?
  -សញ្ញា និងរោគសញ្ញានៃការពុលថ្នាំ
  -វិធានការការពារនៃការប្រើប្រាស់ថ្មកសិកម្មតាមស្តង់ដារ SRP
-ឧបករណ៍និងសំភារៈការពារមានអ្វីខ្លះ?
-ការលាងសំអាត ការទុកដាក់ និងការបោះចោលកាកសំណល់សំបកថ្នាំដែលប្រើប្រាស់រួច(តាមគោលការណ៍ SRP)
-ពេលវេលាចុះនិងពិនិត្យស្រែសមស្របបំផុត។

ចំនួនអ្នកចូលទស្សនា
Flag Counter