ទទួលស្វាគមន៍ដំណេីរទស្សនកិច្ចពីមន្រ្តី គ្រូ និស្សិត ខ្មែរ និងជប៉ុន សរុបចំនួន ៣៣នាក់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
38

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងមន្រ្តី  ២នាក់ និងលោក  កង  អេត  មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកត្រាំកក់បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចពីមន្រ្តី គ្រូ  និស្សិត ខ្មែរ  និងជប៉ុន  សរុបចំនួន  ៣៣នាក់ដឹកនាំដោយលោក គ្រូ  ជា  ប៊ុនណា  សាកលវិទ្យាល័យភូមិមិន្ទកសិកម្ម  ចុះសិក្សាស្វែងយល់ពីស្ថានភាពកសិកម្មនៅខេត្តតាកែវ  និងខេត្តកំពត  សម្រាប់កម្មវិធី"RUA-NU Joint Traing Program 2023 in Cambodian"។ ដំណេីរទស្សនកិច្ចនេះ  លោក  ថៃ  លី  និងប្រតិភូបានចុះសិក្សាស្វែងយល់ពីសហគមន៍ពងទាកូនស្រែរនោង  ពីច្រវាក់ផលិតកម្មពងទាកូន  ការចិញ្ចឹមទា ដាក់ទ្រុងសុីចំណីផ្សំស្រេច ទាំង ស្រុង  និងហ្វូងទាដេញតាមវាលសុីចំណីធម្មជាតិនិងផ្ដល់ចំណីបន្ថែម  នៅភូមិសាមគ្គី  ឃុំស្រែរនោង  ស្រុកត្រាំកក់  និងចុះពិនិត្យការចិញ្ចឹមជ្រូកជាលក្ខណះគ្រួសារ  នៅភូមិបន្ទាយ  ឃុំជីខ្មារ  ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១.៧០ដុល្លារ/គក្រ
+ជ្រូកកសិករ    ៧  ០០០៛/គក្រ
+មាន់បីសាសន៍  ៧  ០០០៛/គក្រ
+មាន់សាច់     ៤  ៩០០៛/គក្រ
+មាន់ស្រែ      ១ ៧  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១   ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ស៊ុតទា      ៤៥០-៥០០៛/គ្រាប់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter