ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) ចំនួន ០៦នាក់ ស្រី ០៣នាក់ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ថ្ងៃទី៤ ចំនួន ០៣វគ្គ រួមមាន៖
+ សហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ស្ថិតនៅភូមិខ្ពបស្វាយឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ។
+សហគមន៍កសិកម្ម ឧត្ដម សុរិយា ភូមិ ត្រពាំង ថ្លាន់ ឃុំ ឧត្ដម សុរិយា ស្រុកត្រាំកក់ ។
+ សហគមន៍កសិកម្មពន្លឺសរីរាង្គ ភូមិ ចុង អង្ករ ឃុំ ពេជសារ ស្រុក កោះ អណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន ៩០នាក់ ស្រី ៥០នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម:
-រំលឹកមេរៀនពីសប្តាហ៏មុន
-ចុះបញ្ជីវត្តមាន
-ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល(ដឹកនាំកសិករចុះស្រែនិងយកសំណាកផ្សេងៗ)
+ការគ្រប់គ្រងសមាសភាពចង្រៃស្តង់ដា SRP
-ប្រភេទស្មៅ និងវិធានការការពារនិងកម្ចាត់
-ប្រភេទជម្ងឺ និង វិធានការការពារ
-ប្រភេទ សត្វល្អិត និង វិធានការការពារនិង កម្ចាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម