ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចុះជួយអន្តរាគមន៍បោកស្រូវ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ដោយមានការចូលរួមពីក្រុមយុវជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងកម្លាំង អាជ្ញាធរដែនដី ស្រុក ឃុំ សរុប ៨១ នាក់។ ជាលទ្ធផល សម្រេចបាន ដូចខាងក្រោម៖
- ការច្រូតកាត់ដោយដៃក្នុង ឃុំគោកព្រេច ស្រុកគិរីវង់ បានចំនួន ២ ហិកតា និងច្រូតដោយម៉ាស៊ីន ៣ហិកតា (នៅក្នុងប្លុកជ្រៅ) សរុប ៥ ហិកតា ក្នុងថ្ងៃនេះ សរុបរយៈពេល ១៣ថ្ងៃ នេះអនុវត្តបានចំនួន ៨៣៨ ហិកតា ស្មើនឹង ៩៦.៧៧% ។
- ក្នុងឃុំអង្គប្រសាទ ស្រុកគិរីវង់ ផ្ទៃដីស្រែចំនួន ២០ ហិកតា បានច្រូតកាត់ ដោយប្រើម៉ាស៊ីនច្រូតខ្នាតធំចំនួន ៩ គ្រឿង និងមួយចំនួនច្រូតដោយដៃ សរុបផ្ទៃដីច្រូតកាត់បាន ៣៧៩ ហិកតា ស្មើនឹង ៩៥.៩៥% នៃផ្ទៃដីរងការប៉ះពាល់ សរុប ៣៩៥ ហិកតា ដោយជំនន់ទឹកភ្លៀងនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម