ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ និង លោកស្រី ឃុត សោភា មន្ត្រីខណ្ឌបានសហការជាមួយ លោក ចាន់ សុវណ្ណូ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្ដែត បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី នៅឃុំពេជសារ ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីលោក ផាង ហ៊ល មេឃុំពេជសារ និងកសិករសរុបចំនួន ២២នាក់ ក្នុងនោះស្រី ០៧នាក់ គាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម