ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានធ្វើការប្រជុំប្រចាំខែវិច្ឆិកា ដេីម្បីបូកសរុបការងារអនុវត្តកន្លងមកនិងរៀបចំផែនការ ប្រជុំជាមួយអាជីវករ តាមបណ្ដាស្រុក ក្រុង ទូទាំងខេត្ត ក្រោមអធិបតីភាព លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាខេត្ត ដោយមានការចូលរួមពីលោក ឈឹម ណែម លោក អុឹង សុភិន អនុប្រធានការិយាល័យនិងមន្រ្តីព្រមទាំងមន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកទាំង ក្រុង សរុប អ្នកចូលរួម ៣៥នាក់ ស្រី ៤នាក់។ នៅក្នុងកិច្ចប្រជុំនេះលោកថៃ លី បានជំម្រុញអោយតាមបណ្ដាស្រុកនិងក្រុងទាំងអស់ត្រូវអោយអាជីវករដែលប្រកបអាជីវកម្មទិញ លក់សត្វ សាច់សត្វ និងផលិតផលដែលមានដេីមកំណេីតពីសត្វត្រូវធ្វេីច្បាប់អាជីវកម្មដេីម្បីបង្កេីនប្រាក់ចំណូលជូនរដ្ឋ ត្រូវកែលំអរសម្ភារះបរិក្ខាទីសត្តឃាតដ្ឋានតាមលក្ខណះបច្ចេកទេស និងបន្តទប់ស្កាត់ចលនាសត្វនិងផលិតផលដែលមានដេីមកំណេីតពីសត្វខុសច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម