បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
26

ថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក  សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្ត និងលោក ហន ឧត្តម  មន្រ្តី ការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម  ដោយ ភាតរបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ថ្ងៃទី៤ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិ តាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន៣០នាក់ ស្រី ២២នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
+រំលឹកមេរៀនពីសប្តាហ៏មុន
+ចុះបញ្ជីវត្តមាន
-ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវនិងចុះពិនិត្យស្ថានភាពជាក់ស្ដែងទីវាល(ដឹកនាំកសិករចុះស្រែនិងយកសំណាកផ្សេងៗ)
+ការគ្រប់គ្រងសមាសភាពចង្រៃស្តង់ដា SRP
-ប្រភេទស្មៅ និងវិធានការការពារនិងកម្ចាត់
-ប្រភេទជម្ងឺ និង វិធានការការពារ
-ប្រភេទ សត្វល្អិត និង វិធានការការពារ  និងកម្ចាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter