ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ចំនួន ០១បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា
ចេញ​ផ្សាយ ២៧ ធ្នូ ២០២៣
35

ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកស្រី ផន បុល មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ចំនួន ០១បង្ហាញ ដោយច្រូតយកចំនួន ៣សំណាកផ្សេងៗគ្នា (១សំណាក ស្មើ ១ម៉ែត្រការ៉េ) របស់ កសិករ ឈ្មោះ  ធី លឹម ភេទប្រុស  ដែលផ្ទៃដីដាំដុះ ៣ ០០០ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មនិទានសំរោង ឃុំសឹង្ហ ស្រុកសំរោង ដោយទទួល បាន ទិន្នផលជាមធ្យមសរុបគិតក្នុង  ៥ ៩៣០គក/ហត។

ចំនួនអ្នកចូលទស្សនា
Flag Counter