ប្រជុំផ្សព្វផ្សាយគោលគិនិត និងការបង្កើតក្រុមផលិតផ្សាភ្ជាប់និងទីផ្សារនៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
35

ថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានប្រជុំផ្សព្វផ្សាយគោលគិនិត និងការបង្កើតក្រុមផលិតផ្សាភ្ជាប់និងទីផ្សារនៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ  ស្ថិតនៅភូមិសំរោង ឃុំចំប៉ា ស្រុព្រៃកប្បាស ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
+ផ្សព្វផ្សាយគោលគំនិតនៃការបង្កើតក្រុម
+នីតិវិធីនៃការបង្កើតក្រុម
+ការផ្សាភ្ជាប់ក្រុមផលិតជាមួយវិសយ័ឯកជន។
បានបោះឆ្នោតសមាសភាពថ្នាក់ដឹកនាំក្រុមមាន  ០៥រូប ស្រី  ០២រូប
-បង្ហាញពីតួនាទីភារៈកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមដើម្បីត្រៀមរៀបចំបង្កើតបទបញ្ជាផ្ទៃក្នុង ដោយមានអ្នកចូលរួមសរុនចំនួន  ៥០នាក់  ស្រី ៣៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter