ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
ការិយាល័យគ្រឿងយន្តកសិកម្ម បានបើកវគ្គបណ្តុះបណ្តុះបណ្តាលស្តីពីបច្ចេកទេសកៀរពង្រាបដីដោយគ្រឿងយន្តកសិកម្ម ដល់សមាជិកសហគមន៍កសិកម្ម ពន្លឺបឹងក្រពុំឈូក ដែលមានកសិករចូលរួមសរុបចំនួន ៣០នាក់ ក្នុងនោះមានស្រីចំួន ១៥ នាក់ ដោយមានការចូលរួមសំណេះសំណាលនិងបើកវគ្គ ដោយ លោកសមាជិកក្រុមប្រឹក្សាឃុំក្រពុំឈូក ស្រុកកោះអណ្តែត។
វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយថវិកាតាមកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តតាកែវ ឆ្នាំ២០២៣ ។
គោរពរាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម