ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលគំនិតសហគមន៍កសិកម្ម ដល់ក្រុមបណ្តុំអាជីវកម្មមាន់ នៅភូមិស្រីគ្រងរាជ្យ និងភូមិត្រពាំងពោធិ៍ ឃុំក្រាំងលាវ និងភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
47

ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រួមមានលោក អ៊ុច សេវាន្ធី  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី 
លោក នួន ទិត្យភារាម និងលោកស្រី សែន គន្ធា មន្ត្រីជំនួយការកម្មវិធី និង ទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលគំនិតសហគមន៍កសិកម្ម ដល់ក្រុមបណ្តុំអាជីវកម្មមាន់ នៅភូមិស្រីគ្រងរាជ្យ និងភូមិត្រពាំងពោធិ៍ ឃុំក្រាំងលាវ និងភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលមានសមាជិកចូលរួម ៧០នាក់ ស្រី៥៤នាក់។ ពិធីស្ថិតនេះស្ថិតក្រោមអធិបតីភាព លោក មែ ឈឿន មេឃុំត្រពាំងក្រសាំង ។ គោលបំណង នៃសិក្ខាសាលាផ្សព្វផ្សាយគឺដើម្បីបង្ហាញ៖
-កម្មវីធីASPIRE-AT
-ឲ្យក្រុមកសិករយល់ដឹងពីគោលគំនិតទស្សនៈទានសហគមន៍កសិកម្ម
-ពីមុខរបរដែលសហគមន៍កសិកម្មអាចដំណើរការបាន
-សារ:ប្រយោជន៍នៃការជាសមាជិកសហគមន៍កសិកម្ម
- រចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍កសិកម្ម

ចំនួនអ្នកចូលទស្សនា
Flag Counter