ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) ចំនួន ០៤នាក់ ស្រី ០៣នាក់ បានចុះផ្សព្វផ្សាយគោលគំនិតបង្កើតក្រុមផលិតនៅសហគមន៍កសិកម្មបក្សីរីករាយ ស្ថិតនៅភូមិអង្គបក្សី ឃុំជាង ទង និង សហគមន៍ កសិកម្ម ត្រពាំង ក្រញូង ឃុំ ត្រពាំង ក្រញូង ស្រុកត្រាំកក់។ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖
-បានផ្សព្វផ្សាយគោលគំនិតនៃការបង្កើតក្រុម
-នីតិវិធីនៃការបង្កើតក្រុម
-ការផ្សាភ្ជាប់ក្រុមផលិតជាមួយវិសយ័ឯកជន។
-បានបោះឆ្នោតសមាសភាពថ្នាក់ដឹកនាំក្រុមមាន ៥រូបស្រី ២នាក់ បង្ហាញពីតួនាទីភារៈកិច្ចទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមរៀបចំបង្កើតបទបញ្ជាផ្ទៃក្នុង
-បានរៀបចំសមាជិកក្រុមមានចំនួន ៩៣នាក់ ស្រី ៧៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម