ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី ហ៊ុន សុធារី មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចុះវាយតម្លៃទៅលើការគ្រប់គ្រងរបស់គណៈកម្មការសហគមន៍ស្រះជម្រកត្រីទំនប់តាម៉ឹង ឃុំគុស និងស្រះជម្រកត្រីទំនប់ស្ដុកសាប ឃុំសំរោងស្រុកត្រាំកក់ ដែលមានអាជ្ញាធរឃុំ ភូមិនិងគណះកម្មការចូលរួមសរុបចំនួន ២៦នាក់ ក្នុងនោះស្រី ០៤នាក់ គាំទ្រដោយគម្រោង EU។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម