ការិយាល័យគ្រឿងយន្តកសិកម្ម ខេត្ត បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកៀរពង្រាបដីដោយគ្រឿងយន្តកសិកម្ម ដល់សមាជិកសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
25

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ការិយាល័យគ្រឿងយន្តកសិកម្ម ខេត្ត បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកៀរពង្រាបដីដោយគ្រឿងយន្តកសិកម្ម ដល់សមាជិកសហគមន៍កសិកម្មចំនួន ២ វគ្គ ដែលមានទីតាំងដូចខាងក្រោម :
-សហគមន៍កសិកម្មភូមិបីមានជ័យ ស្ថិតនៅឃុំគិរីចុងកោះ    ស្រុកគិរីវង់ មានកសិករចូលរួម ៣០នាក់ ស្រី១១នាក់
 -សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ឃុំកំពែង ស្រុកគីរីវង់ ដែលមានកសិករចូលរួមសរុបចំនួន ៣០នាក់ ស្រី ៧នាក់។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាព លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ និងតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក
គាំទ្រដោយថវិកាតាមកម្មវិធី របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តតាកែវ ឆ្នាំ២០២៣។

 

ចំនួនអ្នកចូលទស្សនា
Flag Counter