ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក ទុយ សុភ័ក្ត្រ អភិបាលរងខេត្ត ក្នុងការចុះជួយបោកស្រូវ ជូនប្រជាពលរដ្ឋ នៅក្នុង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាក់ពន្ធ័នានា ក្រុមយុវជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំង សិស្ស យុវជនកាកបាទក្រហម សរុប ១៤៥ នាក់។ ជាលទ្ធផលសម្រេចបាន ដូចខាងក្រោម៖
- ការច្រូតកាត់ដោយដៃក្នុង ឃុំគោកព្រេច ស្រុកគិរីវង់ បានចំនួន ៥៥ ហិកតា និងច្រូតដោយម៉ាស៊ីន ២២ ហិកតា (នៅក្នុងប្លុកជ្រៅ) សរុប ៧៧ហិកតា ក្នុងថ្ងៃនេះ សរុបរយៈពេល ៨ថ្ងៃ នេះអនុវត្តបានចំនួន ៧២៤ ហិកតា ស្មើនឹង ៨៣.៦០% ។
- ក្នុងឃុំអង្គប្រសាទ ស្រុកគិរីវង់ ផ្ទៃដីស្រែចំនួន ៥៥ ហិកតា បានច្រូតកាត់ ដោយប្រើម៉ាស៊ីនច្រូតខ្នាតធំចំនួន ១២គ្រឿង និងមួយចំនួនច្រូតដោយដៃ សរុបផ្ទៃដីច្រូតកាត់បាន ២០៧ ហិកតា ស្មើនឹង ៥២.៤០% នៃផ្ទៃដីរងការប៉ះពាល់ សរុប ៣៩៥ហត ដោយជំនន់ទឹកភ្លៀងនេះ។
- តម្លៃស្រូវនៅស្រែ ១ ៣០០៛/គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម