បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
34

ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ស្រី  កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្តី ការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្រ្ដីអង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ក្រុមទី១ ថ្ងៃ ទី៣ នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិ ចុងអង្ករ ឃុំពេជ្រសារ ស្រុក កោះអណ្ដែត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ១៤នាក់ តាមមាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនពីសប្តាហ៍ទី១និងទី២
+ទឹកនិងការគ្រប់គ្រងទឹក
-សារប្រយោជន៍និងតួនាទីទឹកលើដំណាំស្រូវ
-ការគ្រប់គ្រង  និងការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ
-គុណភាពទឹកក្នុងផលិតកម្ម SRP
+ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដារ SRP
-ប្រភេទជីលើដំណាំស្រូវ
-ការប្រើប្រាស់ជី(បរិមាណ ពេលវេលា )
-គុណភាពជីតាស្តង់ដារ SRP
+វិធីសាស្ត្រធ្វើជីកំប៉ុស្តសំខាន់ៗ
-ការអនុវត្តធ្វើជីកំប៉ុស្តទឹក
-ការអនុវត្តធ្វើជីកំប៉ុស្តគោក។

ចំនួនអ្នកចូលទស្សនា
Flag Counter