បេីក វគ្គ បណ្ដុះបណ្ដាល ស្ដី ពី កសិកម្ម វៃឆ្លាត ធន់ ទៅ នឹង អាកាសធាតុ (CSA)
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
43

ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

មន្ត្រី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិត កម្ម ដោយ ភាតរ ៈបរិស្ថាន (CFAVC) ចំនួន  ០៤នាក់  បាន បេីក វគ្គ បណ្ដុះបណ្ដាល ស្ដី ពី កសិកម្ម វៃឆ្លាត ធន់ ទៅ នឹង អាកាសធាតុ (CSA) ថ្ងៃ ទី  ០៣  ចំនួន  ០២វគ្គ  នៅ សហគមន៍ កសិកម្ម ពន្លឺបេង ក្រពុំ ឈូក  ភូមិ បេង  ឃុំ ក្រពុំ ឈូក  ស្រុក កោះ អណ្ដែត  និង សហគមន៍ កសិកម្ម ទួល ព្រះវិហារ  ភូមិ ពន្ទង  ឃុំ បាន កាម  ស្រុក ព្រៃ កប្បាស  ដោយមានអ្នក ចូលរួម សរុប ចំនួន  ៦០នាក់  ស្រី ៣១នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
-  រំលឹកមេរៀន
+បច្ចេកទេស រៀប ចំ ដី
-សារៈប្រយោជន៍ នៃ ការ រៀបចំ ដី
-ការ កៀរ ពង្រាបដី
-របៀប ភ្ជួរ រាស់
+ការ គ្រប់ គ្រង ទឹក
-សារៈប្រយោជន៍ នៃ ការ គ្រប់ គ្រង ទឹក
-ការ បាត់បង់ ទឹក ។

ចំនួនអ្នកចូលទស្សនា
Flag Counter