ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សែស សុខន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមជាមួយ លោក អុឹង ប៊ុនសុង អនុប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វនិងសហការី ចុះជ្រេីសរេីសភូមិចិញ្ចឹមជ្រូកគោលដៅសម្រាប់កម្មវិធីការអនុវត្តជីវសុវត្ថិភាពក្នុងសហគមន៍ដេីម្បីការពារទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក។ ជាលទ្ធផលក្រុមការងារបានសម្រេចយកភូមិចំនួន៣ គឺភូមិពោន ឃុំត្រលាច ភូមិយោលចេក និងភូមិបន្ទាយ ឃុំជី្មខ្មារ ស្រុកទ្រាំង ជាភូមិគោលដៅ សក្មភាពនេះគាំទ្រដោយអង្គការ(FAO) ។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៧ ៦០០៛/គក្រ
+ជ្រូកកសិករ ៧ ០០០៛/គក្រ
+មាន់បីសាសន៍ ៦ ៥០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៦០ ០០០៛/ក្បាល
+មាន់មេពូជ ៤ ៨ ០០០៛/ក្បាល
+ស៊ុតទា ៥០០-៥៥០៛/គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម