ចុះជួយបោកស្រូវ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
50

ថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្រោមការដឹកនាំរបស់ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះជួយបោកស្រូវ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សកម្មភាពនៅថ្ងៃនេះកាន់តែទទួលបានលទ្ធផលល្អ ទាំងការច្រូតកាត់ដោយដៃ និងការច្រូតកាត់ដោយម៉ាស៊ីន និងការបោកដោយប្រើម៉ាស៊ីនព្រមគ្នាទាំងអស់ ១៧ គ្រឿង។ ជាលទ្ធផលបានបង្ហាញដូចខាងក្រោម៖
-អ្នកចូលរួមបោកស្រូវមាន៖ មន្ត្រីមន្ទីរជុំវិញខេត្ត សិស្សានុសិស្ស និងក្រុមយុវជន និងវិទ្យាស្ថានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១៧១នាក់។
-ការច្រូតកាត់ដោយដៃ បានចំនួន ៤៩ ហិកតា និងច្រូតដោយម៉ាស៊ីន ១៦ ហិកតា (នៅក្នុងប្លុកជ្រៅ) សរុប ៦៥ ហិកតា ក្នុងថ្ងៃនេះ សរុបរយៈពេល ៧ថ្ងៃ នេះអនុវត្តបានចំនួន ៦៤៧ ហិកតា ស្មើនឹង ៧៤.៧១%  នៅសល់ប្រមាណ ២១៩ ហិកតា ទៀត ដែលនឹងត្រូវច្រូតកាត់បន្ត។
-សកម្មភាពនេះ នឹងបន្តរហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបបិទ និងបញ្ចប់។
-ក្នុងឃុំអង្គប្រសាទ ស្រុកគគីរីវង់ ផ្ទៃដីស្រែចំនួន ៤៥ ហិកតា បានច្រូតកាត់ ដោយប្រើម៉ាស៊ីនច្រូតខ្នាតធំ Kubota DC-108 ចំនួន ១២គ្រឿង និងមួយចំនួនច្រូតដោយដៃ សរុបផ្ទៃដីច្រូតកាត់បាន ១៥២ ហិកតា (គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣) ស្មើនឹង ៣៨.៤៨% នៃផ្ទៃដីរងការប៉ះពាល់ សរុប ៣៩៥ហត ដោយជំនន់ទឹកភ្លៀងនេះ។
-តម្លៃស្រូវនៅស្រែ ១ ៣០០៛/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter