ចុះរៀបចំសិក្ខាផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
41

ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីខេត្ត លោក អ៊ុច សេវាន្ធី មន្រ្តីទទួលបន្ទុកអភិវឌ្ឃន៍សហគមន៍កសិកម្ម មន្ត្រីជំនួយកម្មវិធីម០២នាក់ និងទីប្រឹក្សាសម្រប សម្រួលកម្មវិធីខេត្ត បានចុះរៀបចំសិក្ខាផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយមានសមាជិកចូលរួមចំនួន ៧០នាក់ ស្រី ៤០ នាក់ និងសហគមន៍ត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានសមាជិកចូលរួមចំនួន ៧៤នាក់ ស្រី ៤៩នាក់។ គោលបំណងនៃផ្សព្វផ្សាយ៖
-សមាជិកសហគមន៍កសិកម្មយល់ច្បាស់ពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី
-យល់ដឹងពីអត្ថប្រយោជន៏ដែលទទួលបានពីការគាំទ្រពីកម្មវិធី
-គៀងគរសមាជិកអ្នកផលិតចូលរួមអនុវត្តកម្មវិធីបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter