ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាខេត្ត រួមនិងមន្រ្តី ០២នាក់ ព្រម ទាំងមន្រ្តីទទួលបន្ទុកពេទ្យសត្វក្រុងដូនកែវ ២នាក់ អ្នកលក់បក្សីក្នុងផ្សារតាកែវ ៨នាក់ អ្នកពិឃាដបក្សី ២នាក់ និងឈ្មួញកណ្ដាលទិញ លក់បក្សី ៥នាក់ សរុបចំនួន ២០នាក់ បានចូលរួមសិក្ខាសាលា ចាប់ផ្ដេីមគម្រោង"ការគាំទ្រដល់ការអនុវត្តជីវសុវត្ថិភាពទីផ្សារបក្សីរស់ ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងមនុស្ស"ស្ថិតក្រោមអធិបតីភាពលោក គឹម សាវឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាកែវ ជាគណ:អធិបតី រៀបចំ គាំទ្រ ដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដោយមានគោបំណង វឌ្ឍនភាពនៃការសាងសង់ទីផ្សារបក្សីនៅផ្សារតាកែវ ក្រោមគម្រោង ADB និងការជំរុញច្រវ៉ាក់តម្លៃសត្វកម្ពុជា GMS-CLHVCIP ។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារអ៊ែមប៊េី កំពត ខេត្តកំពត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម