ចូលរួមជួយអូសទាញស្រូវច្រូតកាត់ពីស្រែដែលលិចទឹកដើម្បីរៀបទុកជាគំនរ និងជួយជញ្ជូនបញ្វូលក្នុងម៉ាស៊ីនបោកស្រូវ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
47

ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងមន្រ្តី ១៥នាក់ អាជ្ញាធរមូលដ្ឋាន និងលោក ទុយ សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរចំណុះរដ្ឋបាលខេត្តរួមមានៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរបរិស្ថាន លោកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យ សុខអាន សុបិណ្ឌ និងក្រុមយុវជនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១៤៧នាក់ បាន ចូលរួមជួយអូសទាញស្រូវច្រូតកាត់ពីស្រែដែលលិចទឹកដើម្បីរៀបទុកជាគំនរ និងជួយជញ្ជូនបញ្វូលក្នុងម៉ាស៊ីនបោកស្រូវ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់។
ជាលទ្ធផល ក្នុងថ្ងៃនេះផ្ទៃដីច្រូតកាត់បានចំនួន ៦០ហត (ច្រូតដោយម៉ាស៊ីន ២០ហិកតា) និងបោកបាន ៤០ហត សរុបផ្ទៃដីច្រូតកាត់បានទាំងអស់ ៥៨២ហត (គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃផ្ទៃដីប៉ះពាល់សរុប ៨៦៦ហត ស្មើ ៦៧.២០%។ ក្នុងឃុំអង្គប្រសាទ ស្រុកគគីរីវង់ ផ្ទៃដីស្រែចំនួន ៤៥ហត បានច្រូតកាត់ ដោយប្រើម៉ាស៊ីនច្រូតខ្នាតធំ Kubota DC-108 ចំនួន ១៤គ្រឿង និងមួយចំនួនច្រូតដោយដៃ សរុបផ្ទៃដីច្រូតកាត់បាន ១០៧ហិកតា (គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣) ស្មើនឹង ២៧.០៨% នៃផ្ទៃដីរងការប៉ះពាល់សរុប ៣៩៥ហត ដោយជំនន់ទឹកភ្លៀងនេះ។ ម៉ាស៊ីនបោកស្រូវចំនួន ៥  ផ្តល់ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមបានបញ្ជូនមកដល់ឃុំគោកព្រេ និងចាប់ផ្ដើមដំណើរ  ការជាបន្តបន្ទាប់។

ចំពោះទិន្នផលស្រូវជាមធ្យម ៤តោន/ហ.ត  និងតម្លៃស្រូវ ១ ៣០០៛/គ.ក្រ។ ក្រុមការងារបានលើកផែនការចុះមកជួយដល់ប្រជាពលរដ្ឋបន្តទៀតចំនួន ០៦ថ្ងៃ បន្តទៀត ដែលឃុំគោកព្រេច នៅសល់ ផ្ទៃដីលិចទឹកជ្រៅប្រមាណ ២៧៩ ហិកតា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter