ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៏កសិកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA) ក្រុម ០១ ព្រឹតិ្ដការណ៍ទី២ នៅសហគមន៍កសិកម្មទួលព្រះវិហារ ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់ស្រី ១៦នាក់។
ទទួលបានលទ្ធផលដូចខាងក្រោម៖
-រំលឹកមេរៀនសប្តាហ៍មុន
-បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ
-ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ
+ការធ្វើដំណុះសាកនិងតម្រូវការគ្រាប់ពូជ។
+ការសំអាត ហាលរយ:ពេល២ម៉ោងដើម្បីដាក់ ដំណេកគ្រាប់ពូជ។
+ការជ្រើសរើសគ្រាប់ពេញយកទៅសាប។
+បច្ចេកទេសសំខាន់ៗធន់និងការប្រែប្រួលអាកាសធាតុ។
+ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម