ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សុខ រេត មន្ត្រីការិយាល័យ កសិឧស្សាហកម្ម និងលោក ង៉ែត ពិសិដ្ឋ មន្ត្រីការិយាល័យ នីតិកម្មកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន CFAVC បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ព្រឹត្តការណ៍ទី២ នៅសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ស្ថិតនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប៣០នាក់ ស្រី១៩នាក់ ដោយទទូលបានលទ្ធផលដូចខាងក្រោម៖
+រំលឹកមេរៀនពីព្រឹត្តកាណ៍ទី១
+ការគ្រប់គ្រងស្រែ
-ប្រតិទិនដាំដុះនិងសារប្រយោជន៍
-ការកត់ត្រានិងអត្ថប្រយោជន៍
-វគ្គបណ្តុះបណ្តាល
+សកម្មភាពមុនពេលដាំដុះ
-លោហៈធ្ងន់និងសារធាតុប្រៃនាំដី
-ការអភិរក្សដីនិងជីវចម្រុះ
-ការកៀរពង្រៀបដី
-ការប្រើប្រាស់គ្រាប់ពូជ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម