ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកញ៉ិប ស្រ៊ន ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹង និងមន្រ្តី ១៥នាក់ លោកអភិបាលរងស្រុក និងមន្ត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ពន្ធ័ ជាមួយ លោក ទុយ សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរចំណុះរដ្ឋបាលខេត្តចំនួន ៤៖ មន្ទីរផែនការ មន្ទីរអធិការកិច្ច មន្ទីរព័ត៌មាន និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ សរុប ៥៨នាក់ និងក្រុមយុវជនក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំនួន ៣០នាក់ សរុប ១០៣នាក់ ចូលរួមជួយអូសទាញស្រូវច្រូតកាត់ពីស្រែដែលលិចទឹកដើម្បីរៀបទុកជាគំនរ និងជួយជញ្ជូនបញ្វូលក្នុងម៉ាស៊ីនបោកស្រូវ នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់។
ជាលទ្ធផល ក្នុងថ្ងៃនេះផ្ទៃដីច្រូតកាត់បានចំនួន ៥១ហត និងបោកបាន ៤០ហត សរុបផ្ទៃដីច្រូតកាត់បានទាំងអស់ ៥២២ហត (គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃផ្ទៃដីប៉ះពាល់សរុប ៨៦៦ហត ស្មើ ៦០.២៧%។ ក្នុងឃុំអង្គប្រសាទ ស្រុកគគីរីវង់ ផ្ទៃដីស្រែចំនួន ៣១ហត បានច្រូតកាត់ ដោយប្រើម៉ាស៊ីនច្រូតខ្នាតធំ Kubota DC-108 ចំនួន ១៤គ្រឿង និងមួយចំនួនច្រូតដោយដៃ សរុបផ្ទៃដីច្រូតកាត់បាន ៦២ហិកតា (គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) ស្មើនឹង ១៥.៦៩% នៃផ្ទៃដីរងការប៉ះពាល់សរុប ៣៩៥ហត ដោយជំនន់ទឹកភ្លៀងនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ ម៉ាស៊ីន បោកស្រូវចំនួន ៥ នឹងបញ្ជូនមកជួយបោកប្រជាពលរដ្ឋបន្ថែមទៀត។
ចំពោះទិន្នផលស្រូវជាមធ្យម ៤តោន/ហ.ត និងតម្លៃស្រូវ ១ ៣០០៛/គ.ក្រ។ ក្រុមការងារបានលើកផែនការ ចុះមកជួយដល់ប្រជាពលរដ្ឋបន្តទៀតចំនួន ០៧ថ្ងៃ បន្តទៀត ដែលឃុំគោកព្រេច នៅសល់ ផ្ទៃដីលិចទឹកជ្រៅប្រមាណ ៣៣៩ ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម