ថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក សារឿង ប្រធានការិយាល័យគ្រឿង យន្តកសិកម្ម និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំស្រូវ(ពូជផ្ការំដួល) របស់កសិករឈ្មោះ ខុន ជា ភេទប្រុស នៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-ស្រូវនៅដំណាក់កាលដាក់ទឹកដោះ
-ការលូតលាស់ល្អ ចេញផ្កាស្រុះគ្នា
-មានទឹកគ្រប់គ្រាន់
-បានពន្យល់ឲ្យគាត់កាត់ពូជលាយចេញ
-ត្រូវរក្សាទឹកទុកហើយត្រូវបង្ហូរទឹកចេញបណ្តើរៗនៅដំណាក់កាលស្រូវទុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម