ថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោកជួប ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន CFAVC បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) ថ្ងៃទី២ នៅសហគមន៍កសិកម្មឧត្តមសុរិយា ស្ថិតនៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៣០នាក់ ស្រី១៧នាក់ តាមមាតិកាដូចខាងក្រោម៖
+រំលឹកមេរៀន
+ការគ្រប់គ្រងស្រែ
-ប្រតិទិនដាំដុះ និងសារប្រយោជន៍
-ការកត់ត្រានិងអត្ថប្រយោជន៍
-វគ្គបណ្តុះបណ្តាល
+សកម្មភាពមុនពេលដាំដុះ
-លោហៈធ្ងន់ និងសារធាតុប្រៃនាំដី
-ការអភិរក្សដីនិងជីវចម្រុះ
-ការកៀរពង្រៀបដី
-ការប្រើប្រាស់គ្រាប់ពូជ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម