ថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្ត្រី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិត កម្ម ដោយ ភាតរ បរិស្ថាន (CFAVC) ចំនួន ០៤នាក់ ស្រី ០២ នាក់ បាន ចុះ បេីក វគ្គ បណ្ដុះបណ្ដាល ស្ដី ពី កសិកម្ម វៃឆ្លាត ធន់ ទៅ នឹង អាកាសធាតុ (CSA) ថ្ងៃ ទី ០២ ចំនួន ០២វគ្គ នៅ សហគមន៍ កសិកម្ម ពន្លឺបេង ក្រពុំ ឈូក ស្ថិតនៅភូមិ បេង ឃុំ ក្រពុំ ឈូក ស្រុក កោះ អណ្ដែត និង សហគមន៍ កសិកម្ម ពន្លឺ សរីរាង្គ នៅ ភូមិ ចុង អង្ករ ឃុំ ពេជសារ ស្រុក កោះ អណ្ដែត ដោយមានអ្នក ចូលរួម សរុប ចំនួន ៦០នាក់ ស្រី ២៩នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
- រំលឹកមេរៀនសប្តាហ៍មុន
-បង្ហាញពីអ្វីទៅជាប្រតិទិនដាំដុះ និងសារប្រយោជន៍នៃប្រតិទិនដាំដុះ
-ការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+អត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ
+លក្ខណៈរបស់គ្រាប់ពូជមានគុណភាពល្អ
+ការធ្វើដំណុះសាក និងតម្រូវការគ្រាប់ពូជ។
+ការសំអាត ហាលរយ:ពេល ២ម៉ោង ដើម្បីដាក់ដំណេកគ្រាប់ពូជ។
+ការជ្រើសរើសគ្រាប់ពេញយកទៅសាប។
+បច្ចេកទេសសំខាន់ៗធន់ និងការប្រែប្រួលអាកាសធាតុ។
+ចំនុចសំខាន់កសិកម្មវៃឆ្លាតនឹងអាកាសធាតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម